ឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារ ពិធីបុណ្យអុំទូក ខេត្តឧត្តរមានជ័យ ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យដែលនឹងរៀបចំប្រារព្ធធ្វើឡើងនៅបរិវេណបឹងស្នោរទីរួមខេត្តឧត្តរមានជ័យ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក ស្នងការរង លោកនាយការិយាល័យ លោកអធិការដែលជាប្រធានគោលដៅពាក់ព័ន្ធ។
លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ក៏បានដាក់ចេញនូវបទបញ្ជា ដល់កងកម្លាំងនគរបាលទាំងអស់ត្រូវគោរពតួនាទី ភារកិច្ច យកចិត្តទុកដាក់ចំពោះបេសកកម្មរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវ និងធានាឲ្យបានទាំងស្រុង នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមក្នុងពិធីបុណ្យខាងលើ ប្រព្រឹត្តទៅ ប្រកបដោយ បរិយាកាសសប្បាយរីករាយ និងមានប្រសិទ្ធភាពខ្ពស់៕