General Commissariat of National Police
.

លោកឧត្តមសេនីយ៍ត្រី ប៉ែន ផល្លី បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរបើកបវេសនកាល ដល់គ្រឹះស្ថាន មធ្យមសិក្សាចំណេះដឹងទូទៅ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥

Loading

មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ត្រី ប៉ែន ផល្លី ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ ឡោ សុខាស្នង​ការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរបើកបវេសនកាលដល់គ្រឹះស្ថាន មធ្យមសិក្សាចំណេះដឹងទូទៅសាធារណៈ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ -ក្រោមអធិបតីភាព ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី ដោយមានការចូល​រួមពីលោក លី សាមិ​​ ប្រធានមន្ទីរអប់រំ យុវជន ​និងកីឡាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ព្រមទាំងលោក​​គ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី៕