General Commissariat of National Police
.

ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ប្លង់រៀបចំខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា”

Loading

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី “ប្លង់រៀបចំខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា”។ កិច្ចប្រជុំនេះ ធ្វើនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមសន្តិបណ្ឌិតរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អង្គភាពចំណុះក្រសួងមហាផ្ទៃផងដែរ។

ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា កិច្ចប្រជុំថ្ងៃនេះមានគោលបំណងត្រួតពិនិត្យសាជាថ្មីឡើងវិញនូវផែនការសកម្មភាពផ្សេងៗ មុននឹងដាក់សុំយោបល់ពិនិត្យសម្រេចពីថ្នាក់ដឹកនាំ ដើម្បីឱ្យប្រធាន និងអនុគណៈកម្មាការ ចាត់ចែងដំណើរការការងារប្រព្រឹត្តទៅដោយរលូន និងជោគជ័យក្នុងពេលប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា៕