General Commissariat of National Police
.

សេចក្តីជូនព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

Loading

បាត់ដំបង ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយស​ សូម​ជ​ម្រា​ប​ជូនសាធារណជន អ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា៖ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ មានការបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គម នូវឃ្លីបវីដេអូមួយដែលបង្ហាញនូវឥរិយាបថរបស់អ្នកបើកបររថយន្តមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2CA-1797 ទៅលើអ្នកជិះម៉ូតូមួយគ្រឿង ដែលគ្នា០២នាក់មានផ្លាកលេខ បាត់ដំបង 1AM-2318 នៅតាមដងផ្លូវមួយកន្លែងក្នុងក្រុងបាត់ដំបង ដែលឃ្លីបវីដេអូនេះធ្វើឱ្យមានការចាប់អារម្មណ៍ពីមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម និងស្នើសុំឱ្យសមត្ថកិច្ចមានចំណាត់ការចំពោះបញ្ហានេះ។

តាមរយៈឃ្លីបវីដេអូនេះ លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យក្រុមការងារព័ត៌មាន និងប្រតិ​កម្មរហ័សនៃស្នងការដ្ឋាន រួមជាមួយការិយាល័យជំ​នាញ និងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវស្វែងរកភាគីទាំងសងខាងដើម្បីសាកសួររកមូលហេតុពិតប្រាដកដូចក្នុងរូបភាពលេចឡើងក្នុងបណ្តាញសង្គម ។

រហូតមកដល់ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ សម​ត្ថកិច្ចកំណត់បាននូវអត្តសញ្ញាណនៃម្ចាស់រថ​យន្តភ្នំពេញ 2CA-1797 និងអ្នកជិះម៉ូតូផ្លាកលេខ បាត់​ដំបង 1AM-2318 នោះហើយនិងស្នើឱ្យភាគីទាំង​សងខាងចូលមកបំភ្លឺនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីបានដឹងអំពីមូលហេតុពិតប្រាកដ ។

ដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នក​សារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន សូមអរគុណ៕