General Commissariat of National Police
.

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជប្រទានសេចក្តីថ្លែងអំណរគុណដ៏ជ្រាលជៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ដែលបានរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ រក្សាសុវត្ថិភាព និងបានចាត់នាយនគរបាលជាតិ ចូលរួមរៀបចំខួបទី២០ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ

Loading

រាជធានីភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជប្រទានសេចក្តីថ្លែងអំណរគុណដ៏ជ្រាលជៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងសហការីទាំងអស់ ដែលបានរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ រក្សាសុវត្ថិភាព និងបានចាត់នាយនគរបាលជាតិ ចូលរួមរៀបចំខួបទី២០ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ នៅថ្ងៃទី២៨-២៩-៣០ ខែតុលា ឆ្នាំ២០២៤នេះ មានភាពអធិកអធម ទទួលបានលទ្ធផលល្អប្រសើរគ្រប់ផ្នែកទៅតាមភារកិច្ច។

ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងថ្នាក់ដឹកនាំ និងសហការីទាំងអស់ នៃអគ្គស្នងការនគរបាលជាតិ សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំថ្វាយ សេចក្តីថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយជាអនេកប្បការ ដោយបានទទួលព្រះរាជសារលិខិតឆ្លើយតបពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។