General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង​ការន​គរបាលខេត្ត បានអញ្ជើញជាអធិបតីបើកកិច្ច​ប្រជុំផ្សព្វផ្សាយផែនការការពារ រក្សាសន្តិសុខសណ្តាប់​ធ្នាប់ សុវត្ថិភាពជូនថ្នាក់ដឹកនាំ​

Loading

មណ្ឌលគិរី ៖ នៅព្រឹក ថ្ងៃពុធ ១៣រោច ខែ​អស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធស​ករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ​២០​២៤​នេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិ​បតី​បើកកិច្ច​ប្រជុំដាក់ផែនការការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយឬទ្ធិនារីកម្ពុជា ដែលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបោះជំរំប្រចាំ ឆ្នាំ២០២៤ នៃសមា​គមន៍កាយរិទ្ធិនារីកម្ពុជានៅក្រុងសែនម​នោរម្យខេត្តមណ្ឌលគិរី។

ក្នុងកិច្ចប្រជុំនាពេលនោះមានការអញ្ជើញ​ចូលរួមពីលោក លោក​ស្រីស្នងការរង លោកលោកស្រី នាយ នាយរងការិយាល័យជំនាញទាំងអស់ លោកមេ​បញ្ជាការ មេបញ្ជាការរងទទួលសេនាធិការ វរសេនាតូច ទាំង០២ លោកអធិការ អធិការរងទទួលសេនា​ធិការ និងអធិការរងទទួលការងារសន្តិសុខ នៃអធិការដ្ឋាននគរបាល ក្រុង/ស្រុកទាំង០៥ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាពេលនោះផងដែរ។ ជាកិច្ចចាប់ផ្តើមបើកកិច្ច​ប្រជុំ​លោក ឧត្តម​សេនីយ៍ទោ ស្នងការបានមាន​ប្រសាសន៍បើកកិច្ច​ប្រជុំនិងបានដាក់ផែនការណ៍ដល់អស់លោក លោកស្រីស្នងការរង និងនាយ នាយរងការិយា​ល័យជំនាញព្រមទាំងលោកមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២ ព្រម​ទាំងលោកអធិការនគរបាលក្រុង/ស្រុកទាំង០៥ រៀបចំកងកម្លាំងនៅតាមបណ្តាអធិការក្រុងស្រុករបស់ខ្លួន ដើម្បីបញ្ចុះកម្លាំងទៅតាមចំណុចគោល​ដៅសំខាន់ៗ និងនៅតាមដងផ្លូវនិងទីក​ន្លែងក្នុងពិធីបោះជំរំ។ ក្នុងនោះស្នងការដ្ឋាននគរ​បាលខេត្ត បានប្រើប្រាស់កម្លាំងសរុប ចំនួន​៦៤៦នាក់ និងប្រើប្រាស់មធ្យោបាយរថយន្តគ្រប់ប្រភេទសំរាប់ចុះ ការពារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពជូនថ្នាក់ដឹកនាំប្រកបដោយសុវត្ថិភាព៕