General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ អញ្ជើញដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៤

Loading

ខេត្តបាត់ដំបង ៖ នៅថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៤ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានរបៀបវារៈ នៃកិច្ចប្រជុំដូចខាងក្រោម ៖ ១-អំណានរបាយការណ៍លទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៤ និងផ្សព្វផ្សាយសេចក្តីណែនាំ ០១៤សណន ចុះថ្ងៃទី២៣.១០.២០២៤ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីកិច្ចប្រជុំរបស់សេនាធិការដ្ឋាន នាយកដ្ឋានមន្ទីរ អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលោកស្នងការរងផែនការងារសេនាធិការ, ២-មតិចូលរួមរបស់អង្គភាពចំណុះ អំពីបញ្ហាប្រឈមសំណើ និងសំណូមពរ និង៣-មតិបូកសរុប និងទិសដៅសម្រាប់អនុវត្តបន្ត។

ចូលរួមក្នុងកិច្ចប្រជុំមានលោក លោកស្រី ស្នងការរង លោកអនុប្រធានផែន នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកគោកទាំង៤ នាយការិយាល័យជំនាញ អធិការនគរបាល១៤ក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៩៤នាក់៕