General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ខូវ លី ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្ត

Loading

ឧត្ដរមានជ័យ ៖ នារសៀលថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ វេលា ម៉ោង ១៤៖០០នាទី នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្ត ។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ៖ លោក-លោកស្រីស្នងការរង លោក អនុប្រធានផែន លោក នាយការិយាល័យ លោក អធិការនគរបាលក្រុង-ស្រុក ទាំង៥ លោក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤ ។

ក្នុងឱកាសនោះ លោកស្នងការ ក៏បានសម្តែង នូវការកោតសរសើរ និងគាំទ្រលទ្ធផលការងារនាពេលកន្លងមក និងបានលើកឡើងនូវ បទពិសោធន៍ ព្រមទាំងបានដាក់ចេញនូវគោលការណ៍វិធានការ ការងារសំខាន់ៗ មួយចំនួនដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងការបង្ការបង្ក្រាបបទល្មើសផ្សេងៗ ក្នុងមូលដ្ឋានក្នុងខេត្តឱ្យបានទាន់ពេលវេលា ឱ្យទទួលបានលទ្ធផលជាវិជ្ជមានបន្តទៀត។

ទន្ទឹមនោះ លោកស្នងការ បានណែនាំឱ្យបន្ថែមនូវសាមគ្គីភាពផ្ទៃក្នុងអង្គភាព និងរួមសហការគ្នាក្នុងការងារជំនាញនីមួយៗក្នុងអង្គភាពឱ្យបានល្អបន្តទៀត និងពង្រឹងការ ប្រចាំការ ប្រចាំបញ្ជាឱ្យបានគ្រប់ៗអង្គភាព។

ជាកិច្ចបញ្ចប់ លោកស្នងការ បានជូនពរដល់កងកម្លាំងទាំងអស់ ទទួលបាននូវសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងពុទ្ធិពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ៕