មណ្ឌលគិរី ៖ នាព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានចាត់លោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងផែនធនធានមនុស្ស ដឹកនាំលោក លោកស្រីស្នងការរងនិងមន្រ្តីនគរបាលអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២០ នៃការយាងឡើងគ្រងរាជ្យសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ ឃន សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំង លោក នួន សារ៉ន អភិបាលរងខេត្ត រួមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី និងលោក លោកស្រីដែលជាប្រធានអនុប្រធានមន្ទីរនានាជុំវិញខេត្តព្រមទាំងលោ អភិបាលក្រុង/ស្រុក ទាំងប្រាំលោកគ្រូ អ្នកគ្រូ ក្រុមយុវជន សិស្សានុសិស្ស និងដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្រ្តីសង្ឃជាច្រើនអង្គនិងនាក់ ដែលពិធីដ៏មង្គលនេះ ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី៕