General Commissariat of National Police
.

កិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហ​ប្រតិ​បត្តិ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ តាមតំបន់ព្រំដែន ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅកិច្ចសហ​ប្រតិបត្តិការឆ្នាំ២០២៥ នៅខេត្តដាក់ឡាក់ប្រទេសវៀតណាម

Loading

មណ្ឌលគិរី ៖ នៅព្រឹក ថ្ងៃចន្ទ ១១ រោច ខែ​អស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី​២៨ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង ៨ និង៣០នាទីព្រឹក គណៈប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយ​លោកឧត្តម​សេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធ ស្នងការរងនគរ​បាលខេត្ត ជាប្រធានប្រតិភូតំណាងដ៏ខ្ពង់​ខ្ពស់ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង​ការនគរបាលខេត្តមណ្ឌលគិរី ព្រមទាំងលោកឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាននាយក​ដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន នៃអគ្គស្នងការនគរបាលជាតិ ដឹកនាំប្រតិភូអម​ដំណើរ សរុបចំនួន ១៨រូប អញ្ជើញទៅចូលរួម កិច្ច​ប្រជុំបូក​សរុប​លទ្ធផលកិច្ចសហ​ប្រតិបត្តិការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ តាមតំបន់ព្រំដែន ប្រចាំ​ឆ្នាំ២០២៤ និងលើកទិសដៅកិច្ចសហ​ប្រតិ​បត្តិការ ឆ្នាំ​២០២៥ រវាងស្នងការដ្ឋាននគរ​បាលខេត្តមណ្ឌល​គិរី នៃព្រះ​រាជា​ណាចក្រកម្ពុជា ជា​មួយ​កងទ័ពការពារព្រំដែនវៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ឯក ដាវ វៀតហ៊ូង មេបញ្ជាការកងទ័ព​ការពារព្រំដែនខេត្តដាក់ឡាក់ ប្រធានប្រតិ​ភូ នៃសាធារណៈរដ្ឋសង្គម​និយម​វៀតណាម ។​
ក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរ ភាគីទាំងពីរក៏បានចុះហត្ថលេខាឯកភាពគ្នាលើកំណត់ហេតុនៃកិច្ចប្រជុំ ព្រម​ទាំងបានជូនកាដូរ អនុស្សាវរីយ៍រវាងភាគីទាំងពីរក្នុងភាពស្និទិស្នាលជាទីបំផុតរវាងភាគីនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕