កំពង់ធំ៖ ព្រឹកថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្ដីពីការអនុវត្តគោលនយោបាយ”ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ នៅសាលប្រជុំរដ្ឋបាលសាលាខេត្ត ។
ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត អានរបាយការណ៍ បូកសរុបលទ្ធផលការចាត់តាំងអនុវត្តគោលនយោបាយ”ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព” រយៈពេល ០៩ ខែ ឆ្នាំ២០២៤
I.លទ្ធផលការគាំទ្រ និងជំរុញចលនាគោលនយោបាយ”ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព”
១. ការងារផ្សព្វផ្សាយផែនការ អនុវត្តតាមគោលការណ៍ នៃផែនការលេខ ០១ គនប ស្ដីពីការចាត់តាំងអនុវត្តគោលនយោបាយ”ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ដែលមានលក្ខណៈទាំង ០៧ យ៉ាង ក្នុងរយៈពេល ០៩ ខែនេះ សកម្មភាពផ្សព្វផ្សាយនៅទូទាំងខេត្ត មានចំនួន ៦៥៦៦ លើក មនុស្សចូលរួមចំនួន ៧៥២.៥៦០ នាក់ ស្រី ៤១៦.៧១៥ នាក់ ។
២.រៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវទុក្ខកង្វល់ បញ្ហាប្រឈម របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសរុបចំនួន ៩៦១ លើក ប្រជាជនចូលរួមចំនួន ៣២.២៥៧ នាក់ ស្រី ១៩.៤៦៧ នាក់ ។
៣.ការកសាងចលនាប្រជាការពារ ទាំង ៨១ ឃុំ-សង្កាត់ ពង្រឹង និងការចងក្រងចលនាប្រជាការពារចូលរួមជាមួយសមត្ថកិច្ចមូលដ្ឋាន ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ចងក្រងចំនួន ៧៧៤ ក្រុម ធ្វើសកម្មភាព ៧៧៤ គោលដៅ ដែលមានប្រជាការពារចំនួន ៨.៨៦៨ នាក់ ស្រី ៥១ នាក់ ។
៤.ការពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ អនុវត្តតាមសេចក្តីណែនាំលេខ ០១៣ ស.ណ.ន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការងារនគរបាល និងសហគមន៍ ចុះអនុវត្តទម្រង់ទាំង៤ បានចំនួន ២.១៨៧ លើក អ្នកចូលរួម ១៤.៩២២ នាក់ ស្រី ១.២៥០ នាក់ និងចុះជួបអ្នកពាក់ព័ន្ធចំនួន ៧.៦៣២ នាក់ ។
II.លទ្ធផលអនុវត្តលក្ខណៈសម្បត្តិ ទាំង ០៧ នៃគោលនយោបាយ”ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព”
១.ការផ្ដល់សេវាសាធារណ:
-ការផ្តល់សៀវភៅ(ក២) ជូនប្រជាពលរដ្ឋបានចំនួន ៩៣០ សន្លឹក ។
-ការផ្តល់សៀវភៅ(ក៤) ជូនប្រជាពលរដ្ឋបានចំនួន ៦៨៧ ក្បាល ។
-បំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណ( ផ្ដល់ថ្មី) ជូនប្រជាពលរដ្ឋ ទូទាំងខេត្ត បានចំនួន ១៧.៧០១ នាក់ ស្រី ៨.៧៦៨ នាក់ ។
.បទល្មើសព្រហ្មទណ្ឌ កើតឡើង ១៧ លើក លើ ២៤ លើក ។
.បទល្មើសគ្រឿងញៀន កម្លាំងអនុវត្តច្បាប់ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបចំនួន ១០៧ លើក ឃាត់ខ្លួនចំនួន ៣៨៩ នាក់ស្រី ១៤ នាក់ ចាត់ការតាមនីតិវិធី ។
.ការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក លើយានយន្ត ជាលទ្ធផលពិន័យយានយន្តចំនួន ៥០៩ ករណី ក្នុងនោះរថយន្តចំនួន២៤ ករណី និង
ម៉ូតូចំនួន ៤៨៥ ករណី ។
ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មានប្រសាសន៍ សំណេះសំណាល បានឯកភាពវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធានាបានសុខសុវត្ថិភាពល្អ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ដូចបានគូសបញ្ជាក់ ក្នុងរបាយការណ៍ បូកសរុបលទ្ធផល ការចាត់តាំងអនុវត្តគោលនយោបាយ”ភូមិ ឃុំ-សង្កាត់
មានសុវត្ថិភាព” រយៈពេល ០៩ ខែ ឆ្នាំ២០២៤នេះ ។
ឆ្លៀតក្នុងពិធីនេះ ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លើកឡើងអំពីគោលការណ៍
ទាំង ០៩ ផ្នែក ដែលដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្រ រួមមាន: ១-សេចក្ដីផ្ដើម, ២-ក្របខ័ណ្ឌយុទ្ធសាស្ត្រ, ៣-សកម្មភាព, ៤-យុទ្ធសាស្ត្រ សម្រាប់អនុវត្តផែនការ, ៥-យន្តការសម្រាប់អនុវត្ត, ៦-ការពិនិត្យវាយតម្លៃ, ៧-ការគ្រប់គ្រងហានីភ័យ៨-គម្រោងថវិកា នៃការប៉ាន់ស្មាន, ៩-សន្និដ្ឋាន ៕