CAIRO, Oct 27 (Reuters) – កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអេហ្ស៊ីបបាននិយាយថា ប្រទេសខ្លួនបានស្នើបទឈប់បាញ់ដំបូងរយៈពេល០២ថ្ងៃ នៅតំបន់ហ្គាហ្សា ដើម្បីផ្លាស់ប្តូរចំណាប់ខ្មាំងអ៊ីស្រាអែល០៤នាក់ពី ក្រុមហាម៉ាស់សម្រាប់អ្នកទោសប៉ាឡេស្ទីនមួយចំនួន ខណៈដែលការវាយប្រហារដោយយោធាអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន៤៥នាក់ នៅទូទាំងតំបន់។
មេដឹកនាំអេហ្ស៊ីបលោក Abdel Fattah al-Sisi បានធ្វើសេចក្តីប្រកាសថា កិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ការបំផ្លិចបំផ្លាញ មានអូសបន្លាយយូរជាងសង្រ្គាមដែលមានរយៈពេល០១ឆ្នាំ បានបន្តឡើងវិញនៅក្នុងប្រទេសកាតា ដែលមាននាយក CIA និងទីភ្នាក់ងារស៊ើបការណ៍ Mossad របស់អ៊ីស្រាអែលចូលរួម។
ក្នុងសន្និសីទកាសែតនៅទីក្រុងគែរជាមួយប្រធានាធិបតីAlgeriaលោក Abdelmadjid Tebboune លោក Sisi បានបន្ថែមថា កិច្ចពិភាក្សាគួរតែបន្តក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីការអនុវត្តបទឈប់បាញ់បណ្តោះអាសន្ន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់បទឈប់បាញ់អចិន្ត្រៃយ៍០១។
មិនមានការអត្ថាធិប្បាយភ្លាមៗពីអ៊ីស្រាអែល ឬក្រុមហាម៉ាស់ទេ ប៉ុន្តែមន្ត្រីប៉ាឡេស្ទីនដែលជិតស្និទ្ធនឹងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលបានប្រាប់សារព័ត៌មានរ៉យទ័រថា “ខ្ញុំរំពឹងថាក្រុមហាម៉ាស់នឹងស្តាប់ការផ្តល់ជូនថ្មីនេះ ប៉ុន្តែនៅតែកំណត់អំពីកិច្ចព្រមព្រៀងណា០១ត្រូវការដើម្បីបញ្ចប់សង្រ្គាម និងធ្វើឱ្យកងកម្លាំងអ៊ីស្រាអែលចេញពីហ្គាហ្សា”។