General Commissariat of National Police
.

រដ្ឋាភិបាលជប៉ុនមានភាពរអាក់រអួលបន្ទាប់ពីការបោះឆ្នោត ដោយមិនមានគណបក្សណាទទួលសំឡេងគាំទ្រភាគច្រើន

Loading

TOKYO, Oct 28 (Reuters) – នៅថ្ងៃចន្ទ ការបង្កើតរដ្ឋាភិបាលរបស់ប្រទេសជប៉ុនកំពុងស្ថិតក្នុងភាពរអាក់រអួល បន្ទាប់ពីអ្នកបោះឆ្នោតបានដាក់ទណ្ឌកម្មទៅលើក្រុមចម្រុះដែលកំពុងកាន់អំណាចពាក់ព័ន្ធរឿងអាស្រូវរបស់នាយករដ្ឋមន្ត្រីលោក Shigeru Ishiba បណ្តាលឱ្យមិនមានគណបក្សណាទទួលបានសំឡេងគាំទ្រភាគច្រើនដើម្បីដឹកនាំប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទី០៤របស់ពិភពលោក។
ភាពមិនប្រាកដប្រជាបានធ្វើឱ្យរូបិយប័ណ្ណយ៉េនធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល០៣ខែ ខណៈដែលអ្នកវិភាគបានរៀបចំជាច្រើនថ្ងៃច្រើនសប្តាហ៍សម្រាប់ការប្រជែងគ្នាផ្នែកនយោបាយ ដើម្បីបង្កើតរដ្ឋាភិបាល និងផ្លាស់ប្តូរមេដឹកនាំ។
ការបោះឆ្នោតត្រូវបានធ្វើឡើងនៅពេលដែលប្រទេសកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច ស្ថានភាពសន្តិសុខដ៏តានតឹងដែលបង្កឡើងដោយប្រទេសចិន និងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ និងក្នុងរយៈពេល០១សប្តាហ៍ មុនការបោះឆ្នោតរបស់សហរដ្ឋអាមេរិក ដែលមិនអាចទាយលទ្ធផលទុកជាមុនបាន។
គណបក្ស Liberal Democratic Party (LDP) របស់លោក Ishiba និងដៃគូសម្ព័ន្ធយុវជនរបស់ខ្លួន Komeito ថយចុះពី២៧៩អាសនៈ មក21 អាសនៈនៅក្នុងសភាជាន់ទាប ខណៈដែលអ្នកបោះឆ្នោតបានដាក់ទណ្ឌកម្មគណបក្សកាន់អំណាចជុំវិញរឿងអាស្រូវថវិកា និងថ្លៃចំណាយលើការរស់នៅ។ រដ្ឋមន្ត្រី០២រូប និងមេដឹកនាំរបស់សម័្ពន្ធ Komeito គឺលោក Keiichi Ishii បានបាត់បង់អាសនៈ។