General Commissariat of National Police
.

ពីធីបើកវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដល់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

Loading

សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៨:០០នាទី នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបើកវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដល់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ នៃនាយដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកស្នងការរង លោកនាយ-នាយរងការិយាល័យ លោក-លោកស្រីអធិការរង នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ដែលពាក់ព័ន្ធ និងមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល ជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ទោ ហួត សុធី បានមានមតិស្វាគមន៍ និងលើកឡើងអំពីស្ថានភាពទូទៅ និងលទ្ធផលដែលសម្រេចបានរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបនាពេលកន្លងមក។ ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំដល់មន្រ្តីនគរបាលប៉ុស្តិ៍គ្រប់រូប ត្រូវខិតខំរៀនសូត្រ ពង្រឹងសមត្ថភាពរបស់ខ្លួន ទទួលយកនូវចំណេះដឹង និងបទពិសោធន៍ល្អៗ ដើម្បីយកទៅអនុវត្តការងារររបស់ខ្លួននៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព ពិសេសលើការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព និងការងារផ្តល់សេវាសាធារណៈនានា ក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយភាពជឿជាក់ និងទំនុកចិត្ត ដល់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ មាស លឹមតុង បានបញ្ជាក់ផងដែរថា ការបើកវគ្គបំប៉នជំនាញជូនដល់មន្រ្តីនគរបាលរដ្ឋបាលប៉ុស្តិ៍ទាំងអស់នៅពេលនេះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មន្រ្តីនគរបាលប៉ុស្តិ៍គ្រប់រូប ក្នុងការបង្កើនសមត្ថភាព គុណភាព ដើម្បីចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និងសុវត្ថិភាពសង្គម ស្របតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាពិសេស​ការបម្រើសេវាចាំបាច់នានាជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន បានឆាប់រហ័សទាន់ពេលវេលាប្រកបដោយតម្លាភាព ប្រសិទ្ធភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ៕