កែប៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប អញ្ជើញដឹកនាំកម្លាំងនគរបាលចូលរួម និងការពារសន្តិសុខ សណ្តាប់ធ្នាប់ កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ និងបូកសរុបលទ្ធផលការងារភូមិ ឃុំ សង្កាត់មានសុវត្ថិភាព រយះពេល៩ខែ និងលើកទិសដៅការងារអនុវត្តបន្ត ឆ្នាំ២០២៤ ក្នុងខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌី សុកផាន រដ្ឋលេខាធិការ ក្រសួងមហាផៃ្ទ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅសាលប្រជុំសេះស សាលាខេត្តកែប៕