រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុប ផែនការ បានចាត់តំណាង លោកស្រីឧត្តមសេនីយ៍ត្រី ហួរ លីហេង អនុប្រធាននាយកដ្ឋាន រួមទាំងក្រុមការងារចុះសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ឯក សឿន វិច្ឆិកា ឋានៈ នាយរងផ្នែក នៃការិយាល័យរដ្ឋបាល-សរុប ដែលកំពុងសម្រាកសម្រាលបុត្រ នៅមន្ទីពេទ្យសម្ភពណូប៊ែល។
ក្នុងឱកាសនេះដែរ ក្រុមការងារក៏បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងទទួលបន្ទុកការងារសេនាធិការ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាស្រ្តាចារ្យ ស៊ូ សុផាន ប្រធានសេនាធិការដ្ឋាន និងលោកឧត្ដមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុប ផែនការ ព្រមទាំងបងប្អូនជាសហការីក្នុងអង្គភាពទាំងមូល ។
ជាចុងក្រោយក្រុមការងារ សូមជូនពរឲ្យលោកស្រីអនុសេនីយ៍ឯក សឿន វិច្ឆិកា និងបុត្រ មានសុខភាពល្អ និងបាននាំយកថវិកាមួយចំនួនរបស់នាយកដ្ឋានផ្តល់ជូនដល់លោកស្រីផងដែរ៕