រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១១ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើស E-Crime នៅទីស្ដីការក្រសួងមហាផ្ទៃ ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រីអនុប្រធាននាយកដ្ឋាន ,អនុប្រធានមន្ទីរ ,នាយ-នាយរងការិយាល័យជំនាញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ៕