General Commissariat of National Police
.

កម្លាំងនគរបាលខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

Loading

មណ្ឌលគិរី៖ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តមណ្ឌលគិរី សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាល ក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្តិ៍នគរបាលស្ពានមានជ័យ បង្ក្រាបករណី ជួញដូរ រក្សារទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០១ករណី កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២៤ នាវេលាម៉ោង២០នឹង០៥នាទី នៅត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ករណីខាងនេះមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តមណ្ឌលគិរី។ ដោយកម្លាំងសមត្ថកិច្ចយើងបានប្រើវិធីញុះញង់ដោយឲ្យលក់ដោយខុសច្បាប់នូវសារធាតុញៀន។ ដោយញុះញុងអោយភ្នាក់ងារសម្ងាត់យើងទិញនូវសារធាតុញៀន អស់ទឹកប្រាក់ចំនួន ១០ម៉ឺនរៀល ពីជនសង្ស័យឈ្មោះ សាស់ ភេទប្រុស ហើយឈ្មោះសាស់ បាននាំភ្នាក់ងារសម្ងាត់យើងទៅទិញនូវសារធាតុញៀនពីជនសង្ស័យ ឈ្មោះ រុន បន្តទៀតនៅត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

នៅពេលនោះ កម្លាំងសមត្ថកិច្ចជំនាញយើងក៏បានចុះទៅដល់ កន្លែងកើតហេតុរួចធ្វើការដេញចាប់ខ្លួនមុខសញ្ញាជនសង្ស័យក្នុងករណីជួញដូរនូវសារធាតុញៀន ឈ្មោះ សាស់ នៅពេលនោះជនសង្ស័យបានរត់គេចខ្លួនបាត់។ កម្លាំងសមត្ថកិច្ចយើងបានបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យខាងលើ រហូតដល់ចំណុចអូរទេស្ថិតលើដងផ្លូវជាតិ ៧៦.Aក៏បានជួបមុខសញ្ញាជួញដូរនូវសារធាតុញៀន មានឈ្មោះ រុន បានជិះម៉ូតូបំបុកឡាន របស់សមត្ថកិច្ចយើងនៅពេលនោះ កម្លាំងយើងបានដេញប្រផាត់ចាប់ប្រភីង ជនសង្ស័យបានផ្តួលម៉ូតូចោល និងដោះអាវក្រៅបោះចោលនៅទីនោះ ហើយព្យាយាមរត់គេចខ្លួនចូលក្នុងព្រៃបាត់។ នៅពេលនោះកម្លាំងជំនាញយើងបានធ្វើការឆែកឆេរ រកឃើញម្សៅ ក្រាមពណ៌សថ្លា សង្ស័យថាជាថ្នាំញៀន ប្រភេទមេតំហ្វេតាមីនចំនួន ៧កញ្ចប់តូច នៅក្នុងហោប៉ៅអាវក្រៅដែលជនសង្ស័យបោះចោល និងម៉ូតូចំនួន ០១គ្រឿង នៅនិងកន្លែងកើតហេតុ។

មធ្យោបាយ សម្ភារៈ និងវត្ថុតាងដែលកម្លាំងសមត្ថកិច្ច ចាប់យកបានរួមមានដូចខាងក្រោម ៖
១ -ក្រាមពណ៌សថ្លា សង្ស័យថាជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន ៧កញ្ចប់តូច ។
២ -ម៉ូតូម៉ាកអ៊ិចសែនធ័រពណ៌ខ្មៅ គ្មានផ្លាកលេខចំនួន ១គ្រឿង។

បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញប្រឆាំងគ្រឿងញៀន ក្រុងសែនមនោរម្យ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕