General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចូលរួមគាំទ្រថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

Loading

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងនគរបាលរាជធានីភ្នំពេញចូលរួមគាំទ្រថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ជាមួយការទូងស្គរ សម្រាប់អបអរសារទរចាត់ទុកជាថ្ងៃប្រវត្តិសាស្រ្តរបស់កម្ពុជា ទទួលបានសមិទ្ធផលថ្មីបន្ថែមទៀតដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនថ្កុំថ្កើង៕