General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៥ ខែសីហា រកឃើញយានយន្តល្មើសចំនួន ២២២គ្រឿង ត្រូវបានផាកពិន័យតាម អនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានី​ភ្នំពេញ​ ៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​២០២៤​ បាន​ឲ្យ​ដឹង​ថា​ចំនួន​គោលដៅ​សរុប​ ១០២​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ២៣៣​គ្រឿង​,​ រថយន្ត​ធំ​ ១​គ្រឿង​,​ រថយន្ត​តូច​ ៥១​គ្រឿង​ និង​ម៉ូតូ​ ១៨១​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ២២២​គ្រឿង​,​ រថយន្ត​ធំ​ ១​គ្រឿង​,​ រថយន្ត​តូច​ ៥១គ្រឿង​ និង​ម៉ូតូ​ ១៧០​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​ ៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​។​

តាម​របាយការណ៍​លទ្ធផល​រយៈពេល​០៥​ថ្ងៃ​ ពី​ថ្ងៃ​ទី០​១-០៥​ ខែសីហា​ ឆ្នាំ​២០២៤​ បាន​ឲ្យ​ដឹង​ថា​យានយន្ត​ចូល​គោលដៅ​ចំនួន​ ២,៥៤២​គ្រឿង​,​ រថយន្ត​ធំ​ ១០១​គ្រឿង​,​ រថយន្ត​តូច​ ៨២៧​គ្រឿង​,​ ម៉ូតូ​ ១,៦១៤​គ្រឿង​ ។​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ១,៧៨៤​គ្រឿង​,​ រថយន្ត​ធំ​ ៤៧​គ្រឿង​,​ រថយន្ត​តូច​ ៥៦៣​គ្រឿង​ និង​ម៉ូតូ​ ១,១៧៤​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​ លេខ​ ៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​របាយការណ៍​ដដែល​បាន​វាយតម្លៃ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ ក្នុង​ការ​ផាកពិន័យ​យានយន្ត​ ល្មើស​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ​៕