General Commissariat of National Police
.

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០៥ សីហា កើតឡើងចំនួន ១១លើក បណ្តាលឲ្យ មនុស្សស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៣៨នាក់

Loading

រាជធានី​ភ្នំពេញ ​៖​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០៥ ខែសីហា​ ឆ្នាំ​២០២៤​ បាន​កើតឡើង​ចំនួន​ ១១លើក​ (​យប់​ ៨​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៦​នាក់​ (​ស្រី​ ២​នាក់​),​ រង​របួស​សរុប​ ៣៨​នាក់​ (​ស្រី​ ២៤​នាក់​),​ រង​របួសធ្ងន់​ ២៤​នាក់​ (​ស្រី​ ១៧​នាក់​)​ រង​របួសស្រាល​ ១៤​នាក់​ (​ស្រី​ ៧​នាក់​)​ និង​មិន​ពាក់មួក​សុវត្ថិភាព​ ១០​នាក់​ (​យប់​ ៧​នាក់​)​។​

​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ ចេញ​ដោយ​នាយក​ដ្ឋា​ន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។​

​របាយការណ៍​ដដែល​បញ្ជាក់​ថា​ មូលហេតុ​ដែល​បង្ក​អោយ​មាន​គ្រោះថ្នាក់​រួម​មាន​ ៖​ ល្មើស​ល្បឿន​ ៣​លើក​ (​ស្លាប់​ ១​នាក់​,​ ធ្ងន់​ ២​នាក់​,​ ស្រាល​ ១​នាក់​)​ ,​ មិន​គោរព​សិ​ទិ្ឋ​ ៣​លើក​ (​ស្លាប់​ ២នាក់​,​ ធ្ងន់​ ១​នាក់​,​ ស្រាល​ ២​នាក់​),​ ប្រជែង​ ៣លើក​ (​ស្លាប់​ ២​នាក់​,​ ធ្ងន់​ ២​នាក់​,​ ស្រាល​ ១​នាក់​),​ និងកត្តា​យាន​ ២​លើក​ (​ស្លាប់​ ១​នាក់​,​ ធ្ងន់​ ១៩​នាក់​,​ ស្រាល​ ១០​នាក់​)៕