រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩ និង០៩នាទីព្រឹក ថ្នាក់ដឹកនាំ នាយ-នាយរងនគរបាលជាតិទាំងអស់ ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានទូងស្គរ ដើម្បីអបអរសាទរពិធីបើកការដ្ឋានសាងសង់ “ ព្រែកជីកហ្វូណនតេជោ ” នៅបរិវេណនាយកដ្ឋាន អង្គភាព និងវរសេនាតូច ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ៕