General Commissariat of National Police
.

កម្លាំងការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ចុះបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះបឋម

Loading

សៀមរាប ៖ ថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចុះបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះបឋម ចំនួន០២ទីតាំងរួមមាន៖
-ក្រុមហ៊ុនសិប្បករអង្គរ (Artisans Angkor) ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២៦នាក់ ស្រី០៥នាក់។
-ក្រុមហ៊ុនសិប្បករអង្គរ (Artisans Angkor) ស្ថិតក្នុងភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២២នាក់ ស្រី១០នាក់។

សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នគ្រប់វិនាទីចំពោះដើមហេតុ ដែលអាចបង្កឲ្យកើតមានអគ្គិភ័យកើតឡើងដូចជា ភ្លើងទៀន ភ្លើងធូប ភ្លើងចង្ក្រាន ភ្លើងចង្កៀង រំសេវជាតិផ្ទុះ ប្រេងឥន្ធនៈ ឧស្ម័នចំហេះ សារធាតុគីមីដែលជាវត្ថុងាយឆេះ និងបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គិសនីនៅតាមលំនៅដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុន ភោជនីយដ្ឋាន និងក្លឹបកំសាន្តជាដើម។ និងសូមចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក្នុងការអនុវត្តវិធានការណ៍ទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់អគ្គិភ័យកើតឡើង។ 🚒 ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង សូមទំនាក់ទំនងផ្តល់ព័ត៌មានមកកាន់ទូរស័ព្ទលេខ ☎️ 078 773 774, 012 756 465, 070 344 766 ៕