General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានដឹកនាំកម្លាំងចូលរួមអបអរសាទរមហាព្រឹត្តិការណ៍ជាប្រវត្តិ​សា​ស្ត្រ “ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេ​ជោ​”

Loading

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃចន្ទ ០១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នេះលោកឧត្តម​សេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​មណ្ឌលគិរី បានអញ្ជើញដឹកនាំលោក លោកស្រីស្នងការរងនិងមន្រ្តីនគរបាលក្រោមឱវាទនៃស្នង​ការដ្ឋាននគរបាលខេត្តមណ្ឌលគិរី អញ្ជើញចូល​រួមក្នុងពិធីអបអរសាទរមហាព្រឹត្តិការណ៍ជាប្រវត្តិ​សាស្ត្រ “ពិធីបើកការដ្ឋានព្រែកជីកហ្វូណន​តេ​ជោ” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់​ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះផងដែរបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯក​ឧត្តម ថង សាវុន អភិបាលនៃគណ:អភិ​បាលខេត្តមណ្ឌលគិរី ព្រមទាំងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោកព្រះរាជអជ្ញាអមសាលាដំបូងខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបី លោកប្រធានអនុប្រធានមន្ទីរនានាជុំវិញខេត្តលោកប្រធានក្រុមព្រឹក្សាក្រុង ស្រុកទាំងប្រាំលោកមេឃុំចៅសង្កាត់ទាំង២១ ឃុំសង្កាត់ព្រម​ទាំងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ក្រុមកាយរឹទ្ធ ជាច្រើនរូបទៀតដែលបានអញ្ជើញចូលរួមក្នុងមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៃពិធីបើកការដ្ឋានព្រែក​ជីកហ្វូណនតេជោនៅថ្ងៃនេះក្នុងមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ឯកឧត្តម ថង សាវុន អភិ​បាលនៃគណ:អភិបាលខេត្តមណ្ឌលគិរី លោកក៏បានធ្វើការណែនាំឱ្យកងកម្លាំងទាំងអស់ទាំងចាប់ពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋានស្រុក​-ក្រុង​ទាំងប្រាំ រៀបចំពិធីអបអរសាទរក្នុងមហាបព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ព្រមគ្នាៗ ដោយអោយធ្វើការវាយស្ករ ជួង រគាំង ទូងស្គរ និងការគោះត្រដោក បានបន្លឺសម្លេង ឮ កងរំពង ដើម្បីផ្សព្វផ្សាយមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះតាមបណ្ដាញសង្គមផ្សេងៗ ដើម្បីចូលរួមអប​អរសាទរឱ្យបានយ៉ាងអធិកអធម និងមហា​ឡោរិកបំផុតបង្ហាញពីចលនាជាតិ មួយយ៉ាងខ្លាំងក្លា ចំពោះគម្រោងផ្ដល់ផលប្រយោជន៍ដ៏មហាសាល ដល់សង្គមសេដ្ឋកិច្ចកម្ពុជាទាំងមូល និងទុកជាមរតកប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយក្រោមម្លប់ “សុខសន្តិភាព”។ ជយោ ! សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុនសែន  “ស្ថាបនិកសន្តិភាព”ជយោ ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានសន្តិភាព ទើបមានការអភិវឌ្ឍន៍យើង​ខ្ញុំទាំងអស់គ្នា សូមគាំទ្រពេញទំហឹង សម្រាប់គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលបម្រើឲ្យផលប្រយោជន៍ជាតិសម្រាប់ ថ្ងៃអនាគត ។ -សូមបញ្ជក់ផងដែរថា ៖ ពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅសួនច្បារវិមានរាជ្យ ស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី៕