ខេត្តកែប ៖ ថ្ងៃចន្ទ ១ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដឹកនាំកងកម្លាំង ចំនួន ៣៥៤នាក់ តាមផែនការ អញ្ជើញចូលរួម និងពង្រាយតាមគោលដៅសំខាន់ៗ តាមវិហារ និងវត្តអារាម ដើម្បីសហការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ជាប្រវត្តិសាស្ត្រកម្ពុជា ធានាបានសុខសុវត្ថិភាព ក្នុងមូលដ្ឋានខេត្តកែប បានល្អប្រសើរ៕