General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ អញ្ជើញចូលរួមពិធី “បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ” នៅមុខអាគារសារមន្ទីរសាលាខេត្តបាត់ដំបង

Loading

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃចន្ទ ១ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រៅពីបានដឹកនាំកងកម្លាំងនគរបាលរៀបចំពិធីអបអរសាទរថ្ងៃជាប្រវត្តិសាស្រ្តនៃការចាប់ផ្តេីមបេីកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ថ្ងៃទី៥ ខែសីហា  ឆ្នាំ២០២៤ នៅបរិេវណស្នងការដ្ឋាននរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានដឹកនាំកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចូលរួមជាមួយថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបង មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងមហាជននៅមុខអាគារសារមន្ទីរសាលាខេត្តបាត់ដំបង៕