ខេត្តព្រះវិហារ ៖ ថ្ងៃចន្ទ ១កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតីដឹកនាំលោក លោកស្រីស្នងការរង និងមន្រ្តីចំណុះស្នងការដ្ឋាននគរបាលខេត្តចំនួន ២០៩នាក់ គោរពទងជាតិនៃព្រះរាជាណាចក្រកម្ពុជា និងអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ៥ សីហា ២០២៤ ៕