General Commissariat of National Police
.

កងកម្លាំងនគរបាលការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យអុំទូកបណ្តែតប្រទីបក្នុងខេត្តបាត់ដំបង

Loading

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ដែលលោកអញ្ជើញមកទស្សនាកំសាន្ត ឬស្នាក់នៅក្នុងឱកាសនៃការរៀបពិធីបុណ្យអុំទូក បណ្តែតប្រទីប អបអរសាទរថ្ងៃចេញព្រះវស្សា នៅខេត្តបាត់ដំបង។

ក្នុងសកម្មភាពការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ រួមទាំងប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ អញ្ជេីញមកកំសាន្តសប្បាយក្នុងឱកាសនេះ សមត្ថកិច្ចនគរបាលបានសហការជាមួយសមត្ថកិច្ចអា ជ្ញាធរពាក់ព័ន្ធរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសនេះប្រកបដោយសុខសុវត្ថិភាព តាមទិដ្ឋភាពជាក់ស្តែងនៅទីប្រជុំជន ពិសេសនៅសងខាងដងស្ទឹងសង្កែ ឃើញមានប្រជាពលរដ្ឋ ប្រុស ស្រី ក្មេង ចាស់ អញ្ចើញមកទស្សនានូវស្តង់លក់ទំនិញជាច្រើនមុខ រួមទាំងកំសាន្តសប្បាយនូវទិដ្ឋភាពប្លែកៗ ប្រកបដោយភាពទាក់ទាញ ចំណាប់អារម្មណ៍ និងមានការបាញ់កាំជ្រួចអបអរសាទរយ៉ាងច្រើននៅជិតវិមានឯករាជ្យ។
កម្លាំងសមត្ថកិច្ចបានកំពុងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋនេះ កម្លាំងនគរបាល បានរៀបចំនូវទីបញ្ជាការស្រាលទាំងសងខាងស្ទឹង សម្រាប់ទទួលនូវរាល់ព័ត៌មាន និងសភាពការណ៍ផ្សេងៗទាក់ទងនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គមនេះ ដូច្នេះបើបងប្អូនប្រជាពលរដ្ឋលោកមានបញ្ហាណាមួយ សូមអញ្ជើញធ្វើការទំនាក់ទំនង ទៅទីបញ្ជាការស្រាលដូចមានលេខទូរស័ព្ទស្រាប់ដែលមានកងកម្លាំងនគរបាលនៅរង់ចាំទទួល ដោះស្រាយជូនគ្រប់ពេលវេលា៕