ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃចន្ទ ១ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាន អបអរសាទរថ្ងៃជាប្រវត្តិសាស្រ្តនៃការបេីកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ។
កងកម្លាំងនគរបាលទាំងអស់សូមគាំទ្រយ៉ាងពេញទំហឹងនិងអបអរសាទរចំពោះសមិទ្ធិផលជាប្រវត្តិសាស្រ្តសម្រាប់កូនខ្មែរគ្រប់រូបតជំនាន់គឺព្រែកជីកហ្វូណនតេជោ៕