ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំលោក លោកស្រី ស្នងការរង និងកងកម្លាំងនគរបាលជាច្រើនរូប ចុះសួរសុខទុក្ខកីឡាករទូក (រាជសីហ៍សរជ័យ) ដែលជាទូកងរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅហ្នឹងកន្លែងស្នាក់នៅ និងហ្វឹកហាត់របស់កីឡាករចំណុះទូក ដើម្បីបានធ្វើការសំណេះសំណាលសាកសួរសុខទុក្ខ ក្នុងខណៈដែលកីឡាកបានប្រឹងប្រែងហ្វឹកហាត់ ក្រោមបញ្ជាការដឹកនាំចំណុះទូកដើម្បីទ ទួលជ័យលាភីក្នុងពេលប្រកួតនាថ្ងៃនេះ និងថ្ងៃស្អែកដែលជាថ្ងៃចុងក្រោយ ។
លោកឧត្តមសេនីយទោស្នងការ បានកោតសរសើរចំពោះទឹកចិត្ត និងការខិតខំរបស់កីឡាកចំណុះទូកទាំងអស់ដែលបានចំណាយពេលវេលា ក្នុងការចូលរួមជាមួយ គ្នាក្នុងការហ្វឹកហាត់ ហើយក្នុងនាមកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងទាំងអស់ សូមចូលរួមចំណែករួមសុខរួមទុក្ខជាមួយកីឡាកចំណុះទូកទាំងអស់ និងសង្ឃឹមទទួលបានជ័យលាភី នៅថ្ងៃបិទបញ្ចប់ការប្រណាំងនេះ ។
ទន្ទឹមនឹងការសាកសួរសុខទុក្ខនេះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បាននាំយកនូវថវិកា គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ សម្លៀកបំពាក់ និងបរិក្ខាមួយចំនួនទៀត ប្រគល់ជូនកីឡាករចំណុះទូកទាំងអស់បានប្រើប្រាស់ និងទទួលទាននៅក្នុងរយៈពេលនេះ ដោយសោមនស្សន៍រីករាយ៕