General Commissariat of National Police
.

 កូរ៉េ​ខាង​ជើង​និយាយ​ថា យុវជន ​១,៤​លាន​នាក់ ​បាន​ដាក់​ពាក្យ​ចូល​បម្រើកងទ័ព ខណៈមាន​ភាព​តានតឹង​ជាមួយ​កូរ៉េ​ខាង​ត្បូង

Loading

SEOUL, Oct 16 (Reuters) – នៅថ្ងៃពុធនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយថា យុវជនប្រមាណ ១,៤លាននាក់ បានដាក់ពាក្យ ឬត្រឡប់ចូលមកបម្រើកងទ័ពវិញក្នុងសប្តាហ៍នេះ ដោយបានស្តីបន្ទោសដល់ទីក្រុងសេអ៊ូល ចំពោះការញុះញង់ដោយប្រើប្រាស់ដ្រូន ដែលនាំឱ្យ “ស្ថានការណ៍តានតឹងខិតជិតដល់ចំណុចសង្គ្រាម”។

ស្ថានការណ៍ដ៏ក្ដៅគគុកនេះកើតឡើងបន្ទាប់ពីកូរ៉េខាងជើងបានចោទប្រកាន់ទីក្រុងសេអ៊ូលថាបានបញ្ជូនដ្រូនបើកពីលើទីក្រុងព្យុងយ៉ាង និងបាចខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើងក្នុង “ចំនួនដ៏ច្រើន” កាលពីសប្តាហ៍មុន។ ហើយកាលពីថ្ងៃអង្គារ កូរ៉េខាងជើងបានបំផ្ទុះផ្លូវអន្តរកូរ៉េ និងផ្លូវរថភ្លើងក្នុងព្រំដែនរបស់ខ្លួន និងបានព្រមានថា កូរ៉េខាងត្បូងនឹង “ទទួលការឆ្លើយតបយ៉ាងពេញចិត្ត”។

ទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA បាននិយាយថា យុវជន រួមទាំងសិស្សនិស្សិត និងមន្ត្រីសម្ព័ន្ធយុវជន ដែលបានចុះហត្ថលេខាលើញត្តិដើម្បីចូលបម្រើកងទ័ព បានប្តេជ្ញាចិត្តប្រយុទ្ធនៅក្នុង “សង្រ្គាមដ៏ពិសិដ្ឋនៃការបំផ្លាញ សត្រូវដោយអាវុធនៃបដិវត្តន៍”។

រូបថតដែលផ្សព្វផ្សាយដោយ KCNA បានបង្ហាញនូវអ្វីដែលខ្លួនបាននិយាយថា យុវជនចុះហត្ថលេខាលើញត្តិ នៅទីតាំងដែលមិនបានបញ្ជាក់។

Screenshot