General Commissariat of National Police
.

ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៥នាក់​ ពាក់ព័ន្ធករណីលួច និងរក្សា​ទុក​ និង​កាន់​កាប់​អាវុធ​ដោយខុស​ច្បាប់​

Loading

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅចំណុចបន្ទប់ជួលលេខE១០៣ ជាន់ទី១ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កម្លាំងនៃ​អធិការ​នគរបាលខណ្ឌ​ពោធិ៍សែនជ័យ ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៥នាក់​ ពាក់ព័ន្ធករណីលួច និងរក្សា​ទុក​ និង​កាន់​កាប់​អាវុធ​ដោយខុស​ច្បាប់​។

វត្ថុ​តាំង​ដក​ហូត​រួម​មាន​ ៖​ ដែក​កែ​ឆ្នៃ​សម្ភារកាច់​ក​ម៉ូតូ​ ចំនួន​០១, សារធាតុញៀន​ ចំនួន​០៦កញ្ចប់​ (ក្នុង​នោះ​០១ថង់​ធំ​ល្មម​ និង​០៥កញ្ចប់​ទៀត​)​ និង​សម្ភារមួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​កម្លាំង​អធិការ​នគរបាលខណ្ឌ​ពោធិ៍សែនជ័យ កំពុង​សាក​សួរ​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាតាមនីតិវិធី៕