ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការចង្អុលបង្ហាញ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ សហការជាមួយកម្លាំងអធិការក្រុង សន្តិសុខផ្សារលេីកម្លាំងសរុប០៨នាក់បាន ចុះសម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់នៅមុខផ្សារលើបានចំនួន ២៥កន្លែង រៀបចំសណ្ដាប់ធ្នាប់ផ្សារឆ្នាំងបានចំនួន ១៩កន្លែង រៀបចំមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទដែលឈប់ចតប៉ះពាល់សណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ឲ្យចូលចតក្នុងទីចំណតបានចំនួន ១៦គ្រឿង (រថយន្តតាក់ស៊ី ១៣គ្រឿង រថយន្តដឹកទំនិញ០២គ្រឿង រថយន្តក្រុង ០១គ្រឿង)៕