ខេត្តកំពត ៖ ថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៩ និង០៩នាទី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដឹកនាំកងកម្លាំងចូលរួមអបអរសាទរថ្ងៃប្រវត្តិសាស្ត្រ ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដោយមានការចូលរួមពីលោក លោកស្រី ស្នងការរង លោកនាយ នាយរងការិយាល័យ លោក លោកស្រីនាយ នាយរងផ្នែកចំណុះការិយាល័យជំនាញ និងមន្ត្រីក្នុងស្នងការដ្ឋាន៕