រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៣៨ គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៦២គ្រឿង, រថយន្តធំ ១៣គ្រឿង, រថយន្តតូច ៨៤គ្រឿង និងម៉ូតូ ១៦៥គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២១១គ្រឿង, រថយន្តធំ៥គ្រឿង, រថយន្តតូច៦១គ្រឿង និងម៉ូតូ ១២៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១៣ ថ្ងៃ ពីថ្ងៃទី១-១៣ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ២,២៧៦គ្រឿង, រថយន្តធំ ៥៧គ្រឿង, រថយន្តតូច ៩៨៥គ្រឿង, ម៉ូតូ ១២៣៤គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,៥៩០គ្រឿង ពិន័យ ១,៦១០គ្រឿង , រថយន្តធំ ២៩គ្រឿង(ពិន័យ៣១ករណី), រថយន្តតូច ៦៥១គ្រឿង(ពិន័យ៦៦៩ករណី) និងម៉ូតូ ៩១០គ្រឿង(ពិន័យ៩១០ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕