រាជធានីភ្នំពេញ ៖ យប់ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញចូលរួមទទួលដំណើរនិវត្តន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្ទាប់ពីបានអញ្ជេីញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បំពេញបេសកកម្មជោគជ័យប្រកបដោយផ្លែផ្កាពីកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និងទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។