General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ អញ្ជើញបិទកិច្ចសវនកម្មផ្ទៃក្នុងនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

Loading

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ នៅសាបលប្រជុំធំក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរៀបចំពិធីបិទកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលពិធីនេះស្ថិតក្រោម អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ។

អញ្ជើញចូលរួមក្នុងពិធីមានឯកឧត្តម អស់លោកជាប្រតិភូនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រ សួងមហាផ្ទៃ លោកឧត្តមសេនី យ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងនគរបាលខេត្តបាត់ដំបងលោកលោកស្រី ស្នងការរង អនុប្រធានផែន នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក អធិការនគរបាលក្រុង ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលនិងមន្រ្តី នគរបាលពាក់ព័ន្ធជាច្រេីនទៀត៕