រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៧៦ គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៧៧គ្រឿង, រថយន្តធំ ០៧គ្រឿង, រថយន្តតូច ៩២គ្រឿង និងម៉ូតូ ១៧៨គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ១៨៣គ្រឿង, រថយន្តធំ ០៧ គ្រឿង, រថយន្តតូច ៤៨គ្រឿង និងម៉ូតូ ១២៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១១ ថ្ងៃ ពីថ្ងៃទី១-១១ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១,៥៣៦គ្រឿង, រថយន្តធំ ២៧គ្រឿង, រថយន្តតូច ៧១៣គ្រឿង, ម៉ូតូ ៧៩៦គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,០៣៨គ្រឿង, រថយន្តធំ ១៣គ្រឿង, រថយន្តតូច ៤៧៣គ្រឿង និងម៉ូតូ ៥៥២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕