CAIRO, Oct 9 (Reuters) – ក្រុមគ្រូពេទ្យបាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើសាលារៀន០១ ដែលជាជំរកសម្រាប់ជនភៀសខ្លួននៅកណ្តាលតំបន់ហ្គាហ្សាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨នាក់ រួមទាំងស្ត្រី និងកុមារ ខណៈដែលមន្ទីរពេទ្យចំនួន០៣ នៅភាគខាងជើងត្រូវបានប្រាប់ឱ្យជម្លៀសចេញ បណ្តាលឱ្យជីវិតអ្នកជំងឺស្ថិតក្នុងហានិភ័យ។
ការវាយប្រហារ ដែលបង្កឱ្យមនុស្សជាច្រើននាក់បានរងរបួសបានធ្វើឡើងក្នុងទីក្រុង Deir Al-Balah ជាទីកន្លែងដែលមនុស្សរាប់លាននាក់បានជ្រកកោនបន្ទាប់ពីការភៀសខ្លួនដោយពីសង្គ្រាមជាង ០១ឆ្នាំ។
កាលពីថ្ងៃព្រហស្បតិ៍ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើ “ការវាយប្រហារយ៉ាងជាក់លាក់លើពួកភេរវករ” ដែលមានមជ្ឈមណ្ឌលបញ្ជា និងត្រួតពិនិត្យលាក់បង្កប់នៅក្នុងសាលារៀន។
សេចក្តីថ្លែងការណ៍យោធា០១បាននិយាយថា “ការលាក់បង្កប់នោះជាឧទាហរណ៍បន្ថែមនៃការរំលោភបំពានជាប្រព័ន្ធរបស់អង្គការភេរវករហាម៉ាសលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងការរំលោភលើច្បាប់អន្តរជាតិ”។
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបដិសេធការចោទប្រកាន់ទាំងអស់។ ហើយគ្រូពេទ្យបាននិយាយថា មនុស្ស ៥៤ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារទៅលើសាលានោះ។