ព្រះវិហារ ៖ នៅថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានចាត់ក្រុមការងារនាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចុះតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន១៦ នៃអធិការដ្ឋាននគរបាលស្រុកចំនួន៤ ដោយបែងចែកជា០២ក្រុម រួមមាន៖
១-ក្រុមទី១ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៉ែន ចាន់ណា អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះត្រួតពិនិត្យ៖
-អធិការដ្ឋាននគរបាលស្រុកឆែប (៤ប៉ុស្តិ៍) ប៉ុស្តិ៍នគរបាលរដ្ឋបាលម្លូព្រៃមួយ សង្កែមួយ សង្កែពីរ និងឆែបមួយ
-អធិការដ្ឋាននគរបាលស្រុកជ័យសែន (៤ប៉ុស្តិ៍) ប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាង ធ្មា ច្រាច់ និងខ្យង
២-ក្រុមទី២ ដឹកនាំដោយលោកវរសេនីយ៍ឯក ឆាយ ម៉េងហ៊ អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះត្រួតពិនិត្យ៖
-អធិការដ្ឋាននគរបាលស្រុកគូលែន (៤ប៉ុស្តិ៍) ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញ ស្រយ៉ង់ គូលែនត្បូង និងថ្មី
-អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ដ (៤ប៉ុស្តិ៍) ប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទួត ស្រអែម ជាំក្សាន្ដ និងទឹកក្រហម
ក្រុមការងារទាំង២ បានជួបសមាសភាពអ្នកពាក់ព័ន្ធសរុបចំនួន ១៦៣នាក់ ស្រី ១៨នាក់ (មន្ត្រីនគរបាលប៉ុស្តិ៍ ១០៧នាក់ ស្រី ១០នាក់)៕