ខេត្តកំពង់ឆ្នាំង ៖ នៅយប់ថ្ងៃព្រហស្បតិ៍ ០៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក, កម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោក អនុសេនីយ៍ឯក សឿន កំសាន្ត អធិការរង បានដាក់គោលដៅត្រួតពិនិត្យជាតិអាកុល អាវុធគ្រឿងផ្ទុះ និងគ្រឿងញៀន មួយគោលដៅលើផ្លូវក្រាលកៅស៊ូ លេខ ៥០ C1 មុខសាលាបឋមសិក្សាកំពង់បឹង ស្ថិតក្នុងភូមិសាស្រ្ត ភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
លទ្ធផលការត្រួតពិនិត្យ ៖
ត្រួតពិនិត្យយានយន្ដឆ្លងកាត់សរុបចំនួន ១១គ្រឿង ក្នុងនោះមាន ៖
-ម៉ូតូចំនួន ១១គ្រឿង និងរថយន្ដចំនួន០០គ្រឿង ។
-អប់រំអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពចំនួន ០៨គ្រឿង ។
-អប់រំអ្នកបើកបរម៉ូតូ កម្រិតជាតិអាកុលក្រោម ០,២៥ mg/L ចំនួន ០៣គ្រឿង ។
-អប់រំអ្នកបើកបររថយន្ដចំនួន ០០គ្រឿង កម្រិតជាតិអាកុលក្រោម ០,២៥ mg/L ចំនួន ០០គ្រឿង ៕