General Commissariat of National Police
.

នគរបាលខណ្ឌទាំង១៤ ពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ

Loading

រាជធានីភ្នំពេញ ៖ អនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) នៅក្នុងនោះនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។

១.ផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ សរុបចំនួន៧៤៤នាក់ (ផ្តល់ឡើងវិញ ចំនួន៦៦៧នាក់ និងផ្តល់ថ្មីចំនួន៧៧នាក់។

២.ផ្តល់សៀវភៅស្នាក់នៅថ្មី​ ១៨គ្រួសារ, ទុតិយតាសៀវភៅស្នាក់នៅ​ ​៤៣គ្រួសារ, និងផ្តល់សៀវភៅគ្រួសារថ្មី​ ២៥គ្រួសារ និងទុតិយតាសៀវភៅគ្រួសារ​ ១៦គ្រួសារ៕