រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤) បានកើតឡើងចំនួន ៧លើក (យប់ ២លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ១នាក់), រងរបួសសរុប ៣៦នាក់ (ស្រី ២៥នាក់), រងរបួសធ្ងន់ ៧នាក់ (ស្រី ២នាក់) រងរបួសស្រាល ២៩នាក់ (ស្រី ២៣នាក់) និងមិនពាក់មួកសុវត្ថិភាព ៣នាក់ (យប់ ០នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៥លើក (ស្លាប់ ២នាក់, របួសធ្ងន់ ៥នាក់,របួសស្រាល ២៨នាក់ ), (ប្រជែង ១លើក ស្លាប់ ២នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់), (បត់គ្រោះថ្នាក់ ១លើក របួសធ្ងន់ ១នាក់,របួសស្រាល ១នាក់) ៕