General Commissariat of National Police
.

សកម្មភាពនគរបាលខេត្តឧត្ដរមានជ័យ ចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និង សុវត្ថិភាព​ នៅ​តាម​មណ្ឌល​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ (​បាក់​ឌុ​ប​)​

Loading

ខេត្តឧត្តរមានជ័យ ៖​ នា​ថ្ងៃ​ទី០៩​ ខែ​តុលាឆ្នាំ​២០២៤​ លោក​ឧត្តមសេនីយ៍ទោ​ ខូវ លី ស្នងការ​នគរបាល​ខេត្ត បាន​រៀបចំ​កម្លាំង​នគរបាល​ខេត្ត​ និង​នគរបាល​មូលដ្ឋាន​ ដោយ​ចូលរួម​កិច្ច​ប្រតិបត្តិការ​សកម្មភាព​ត្រួតពិនិត្យ​ រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​ របៀបរៀបរយ​ និង​សុវត្ថិភាព​ នៅ​តាម​មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)​ -វិទ្យាល័យតេជោសែន សំរោង-វិទ្យាល័យហ៊ុនសែន ឧត្ដរមានជ័យ ។

ក្នុង​សកម្មភាព​ត្រួតពិនិត្យ​ការពារ​សុវត្ថិភាព​មណ្ឌល​ប្រឡង​ខាងលើ​ ស្នងការដ្ឋាន​នគរនគរបាលខេត្តឧត្ដរមានជ័យ បាន​ប្រើប្រាស់​កំលាំង​សរុបចំនួន ៨៧នាក់​ និង​បាន​ត្រៀម​គ្រប់​មធ្យោបាយ​ជួយ​សង្គ្រោះ​ សំរាប់​បំពេញបេសកកម្ម​ការពារ​ និង​ត្រួតពិនិត្យ​នេះ​មាន​រយះ​ពេល​ចំនួន​២​ថ្ងៃ​ ។​ ក្នុង​កិច្ច​ប្រតិបត្តិការ​ថ្ងៃនេះ នៅ​តាម​មណ្ឌល​ប្រឡង​មាន​ស្ថាន​ភាពល្អ​ប្រសើរ​៕