General Commissariat of National Police
.

កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវជាតិលេខ៦ និងទីតាំងសំខាន់ៗក្នុងក្រុងសៀមរាប

Loading

សៀមរាប ៖ ថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ដោយបានការចង្អុលបង្ហាញ និងអនុវត្តតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវជាតិលេខ៦ និងទីតាំងសំខាន់ៗក្នុងក្រុងសៀមរាប អប់រំណែនាំដល់បងប្អូនអាជីវករមួយចំនួន ឲ្យបញ្ឈប់ និងធ្វើការរុះរើចេញនូវឧបករណ៍ សម្ភារៈទាំងឡាយណា ដែលបានដាក់តាំងនៅលើផ្លូវសាធារណៈ ក៏ដូចជាបងប្អូនអាជីវករដែលប្រកបរបរតាមរទេះចល័ត ឲ្យចូលរួមសហការជាមួយសមត្ថកិច្ចដើម្បីរក្សារបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អ ក្នុងក្រុងសៀមរាប ៕