រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១០៩ គោលដៅ មានយានយន្តចូលគោលដៅចំនួន ៧២គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ៣៥គ្រឿង និងម៉ូតូ ៣៧គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៦គ្រឿង, រថយន្តធំ ០ គ្រឿង, រថយន្តតូច ១២គ្រឿង និងម៉ូតូ ២៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ០៩ ថ្ងៃ ពីថ្ងៃទី១-០៩ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១,១៤៦គ្រឿង, រថយន្តធំ ១០គ្រឿង, រថយន្តតូច ៥៧១គ្រឿង, ម៉ូតូ ៥៦៥គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧៩៤គ្រឿង, រថយន្តធំ ៤គ្រឿង, រថយន្តតូច ៣៩០គ្រឿង និងម៉ូតូ ៤០០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕