General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ បន្តដឹកនាំកងកម្លាំង ចុះការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ នៅមណ្ឌលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

Loading

ខេត្តកែប ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បន្តដឹកនាំកងកម្លាំង ចុះសហការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅមណ្ឌលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ស្ថិតនៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ក្រុងកែប ខេត្តកែប ដែលមានមណ្ឌលប្រឡង ចំនួន២ ស្មើនឹង១៣បន្ទប់ បេក្ខជនចូលរួមប្រឡង ចំនួន ២៩៦នាក់ ស្រី ១៧២នាក់ (ថ្នាក់វិទ្យាសាស្ត្រ ៣បន្ទប់ បេក្ខជន ចំនួន៥៦នាក់ ស្រីចំនួន៣៤នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន១០បន្ទប់ បេក្ខជន ចំនួន២៤០នាក់ ស្រីចំនួន ១៣៨នាក់) មិនមកប្រឡង ចំនួន៤នាក់ ប្រុស មិនដឹងមូលហេតុ។

ចំពោះកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ តាមមណ្ឌលប្រឡង គិតពីថ្ងៃទី៨-៩/១០/២០២៤ ព្រឹកនេះ ទទួលបានលទ្ធផលល្អប្រសើរ ពុំមានអ្វីកើតឡើងគួរកត់សម្គាល់នោះទេ៕