ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ និងផែនការច្បាស់លាស់របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កងកម្លាំងនគរបាលចំណុះផែនការងារជំនាញ បន្តសហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង និងកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុករលាប្អៀរ ចុះជួយសម្រួលចរាចរណ៍ជូនដល់ប្អូនៗសិស្សានុសិស្ស ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ នាសម័យប្រឡង ០៨ តុលា ២០២៤ នៅតាមមណ្ឌលប្រឡងនីមួយ ប្រកបដោយសុខសុវត្ថិភាព និងស្ថេរភាពបានល្អប្រសើរ គ្មានអ្វីគួរឲ្យកត់សម្គាល់នោះទេ៕