ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃពុធ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ សហការជាមួយកម្លាំងសន្តិសុខផ្សារលេី កម្លាំងសរុប ០៥នាក់ បានចុះសម្រួលចរាចរណ៍រៀបចំសណ្ដាប់ធ្នាប់នៅមុខផ្សារលើ បានចំនួន ២៥កន្លែង ក្នុងនោះ ៖
– បានរៀបចំសណ្ដាប់ធ្នាប់ផ្សារឆ្នាំងបានចំនួន១៧កន្លែង។
– បានរៀបចំមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទដែលឈប់ចតប៉ះពាល់សណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ឲ្យចូលចតក្នុងទីចំណតបានចំនួន ១៧គ្រឿង ( រថយន្តតាក់ស៊ី១៥គ្រឿង រថយន្តដឹកទំនិញ០១គ្រឿង រថយន្តក្រុង០១គ្រឿង )៕