General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ចាត់ក្រុមការងារនាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចុះតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន១០ នៃអធិការដ្ឋាននគរបាលស្រុកចំនួន៤

Loading

ព្រះវិហារ ៖ នៅថ្ងៃទី៧-៨ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បានចាត់ក្រុមការងារនាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចុះតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន១០ នៃអធិការដ្ឋាននគរបាលស្រុកចំនួន៤ ដោយបែងចែកជា៣ក្រុម រួមមាន៖

១-ក្រុមទី១ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៉ែន ចាន់ណា អនុប្រធាន​នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះត្រួតពិនិត្យ៖

-អធិការដ្ឋាននគរបាលស្រុកសង្គមថ្មី(៣ប៉ុស្តិ៍) ប៉ុស្តិ៍នគរបាលរដ្ឋបាលចំរើន ស្ដៅ និងរអាង

-អធិការដ្ឋាននគរបាលក្រុងព្រះវិហារ(២ប៉ុស្តិ៍) ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ប្រណាក និងប៉ាលហាល។

២-ក្រុមទី២ ដឹកនាំដោយលោកវរសេនីយ៍ឯក ឆាយ ម៉េងហ៊ អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ចុះត្រួតពិនិត្យ៖

-អធិការដ្ឋាននគរបាលស្រុករវៀង(៣ប៉ុស្តិ៍) ប៉ុស្តិ៍នគរបាលរដ្ឋបាលរមណីយ រុងរឿង និងរបៀប។

៣-ក្រុមទី៣ ដឹកនាំដោយលោកវរសេនីយ៍ឯក គឹម កណ្យាណ អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ចុះត្រួតពិនិត្យ៖

-អធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ(២ប៉ុស្តិ៍) ប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍ និងប្រមេរុ។

ក្នុងនោះបានជួបសមាសភាពអ្នកពាក់ព័ន្ធសរុបចំនួន ១៣៣នាក់ ស្រី ១៣នាក់ (មន្ត្រីនគរបាលប៉ុស្តិ៍ ៧៨នាក់ ស្រី ០៧នាក់)៕